គណៈកម្មការត្រួតពិនិត្យ និងអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆ្នាំ២០២២
 
ចែករំលែក ៖

នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការត្រួតពិនិត្យ និងអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រធានគណៈកម្មការ និងជាអគ្គាធិការ ដើម្បីផ្សព្វផ្សាយនិងបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ ត្រួតពិនិត្យដំណេីរការនីតិវិធីចរន្តសាច់ប្រាក់របស់អង្គភាព បេឡាសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអនុប្រធាន និងលោក លោកស្រីជាសមាជិក គណៈកម្មការ នៅសាលពិសេសខាងក្រោម វិមានព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ