khmer eng
  • ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ នៅវត្តជ័យឧត្តម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៣ នៅវត្តជ័យឧត្តម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (មូលដ្ឋានដែលឯកឧត្តមធ្លាប់រស់នៅក្នុងសម័យប៉ុលពត) ដើម្បីអរគុណសន្តិភាព និងដើម្បីរំលឹកនឹកគុណដល់គណបក្សប្រជាជនកម្ពុជា មាតា បិតា និងបងប្អូនញាតិសន្តានទាំងអស់ ដែលបានចែកឋានទៅ សូមឱ្យទទួលបាននូវពរជ័យគ្រប់ប្រការ និងសោយសុខនៅឋានសុគតិភព។

    នាឱកាសនោះ ឯកឧត្តមប្រធានបានពាំនាំនូវគ្រឿងឧបភោគ បរិភោគ និងចង្ហាន់ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ព្រមទាំងបច្ច័យសម្រាប់កសាងវត្តចំនួន ១លាន៣សែនរៀល និង១៤០ដុល្លារ ព្រមទាំងបានចែកទានដល់ឧបាសក ឧបាសិកា ចំណុះជើងវត្ត និងកុមារា កុមារី សរុបចំនួន ២លាន៨សែនរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក