លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តកាន់បិណ្ឌវេនទី៥
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តកាន់បិណ្ឌវេនទី៥។ បន្ទាប់មកព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែល លោកជំទាវអញ្ជើញរាប់បាត និងវេភត្តប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ដើម្បីឧន្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្ធការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ស្ថិតនៅវត្តកាលវន្ត័ក្ដីចារ្តិ៍ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។