khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន ជាពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានដោយរលូន។ វិបត្តិសកលលោកមានភាពស្មុគស្មាញ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានដោះស្រាយទាន់ពេលវេលានិងជោគជ័យលើជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ សំណូមពរអាជ្ញាធរបន្តរួបរួមគ្នា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ នាឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថមថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីសំណេះសំណាល អបអរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ