
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំបានអញ្ជើញនាំយកសម្ភារៈរួមមាន អង្ករចំនួន១បេ មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រីចំនួន២យួរ ទឹកសុីអុីវចំនួន២យួរ និងថវិកាមួយចំនួន ចូលរួមពិធីបុណ្យសព លោក ស្រី ណាល់ អតីតមេឃុំ ដែលបានទទួលមរណៈភាព ស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។