នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបណ្ណាល័យ និងសមិទ្ធផលនានានៅក្នុងវត្តវិហារខ្ពស់ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានភូមិ លោកអនុប្រធានភូមិ សមាជិកភូមិ និងលោកយាយ លោកតា មា មីង បង ប្អូន ប្រជាពលររដ្ឋ។ នៅក្នុងកម្មវិធីនោះលោកជំទាវបានសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចប្រធានសម្ដេចព្រឹទ្ធសភា ដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់មកលោកជំទាវបានប្រគេនបច្ច័យដល់ចៅអធិការវត្តមួយចំនួនសម្រាប់កសាង ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។