លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រានឆ្នាំថ្មីរបស់រដ្ឋបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣របស់ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើម្បីបង្ករលក្ខណៈជូនកូនៗ ចៅៗ សិស្សានុសិស្ស ក្មួយៗយុវជននិងបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ ក្រោមតំបូលសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងជិតឈានចូលមកដល់នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ កូនៗ ចៅៗសិស្សានុសិស្ស ក្មួយៗយុជន លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជួយរម្លឹកផ្ដាំផ្ញើរបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នភ្លើងទាន ធូប និងហានីភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។ ជាកិច្ចបញ្ចប់ លោកជំទាវបានប្រគេនបច្ច័យដល់ព្រះគ្រូអនុគណស្រុកចំនួន១លានរៀល និងរដ្ឋបាលស្រុកចំនួន៤លានរៀល សម្រាប់បំរើការក្នុងពិធីនោះ ស្ថិតនៅវត្តមុនីរង្សី ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។