khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅទាំង០៨វត្ត
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា សហការជាមួយ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូអនុគណខណ្ឌមានជ័យ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅទាំង០៨វត្ត សរុបចំនួន ១៨៤អង្គ/នាក់ ស្ថិតនៅសាលាអនុគណខណ្ឌមានជ័យ វត្តនន្ទមុនី។ ការពង្រឹងការងារព្រះពុទ្ធសាសនា គោលការណ៍រក្សាសន្តិសុខតាមបណ្ដាវត្ត ដើម្បីរក្សាសុវត្ថិភាពក្នុងការកាន់ព្រះវស្សា សភាពការណ៍ជាតិ និងអន្តរជាតិ ពិសេសគណៈកម្មការអាចារ្យ សីលវ័ន្ត សីលវតី ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ ជ ប សូមទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដោយផ្ដល់ការទុកចិត្តចំពោះអ្នកដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទសជាតិឱ្យមានការរីកចម្រើន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក