ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញចូលរួមបើកមហាសន្និបាតលើកទី ៤៨ នៃសភាប្រើភាសាបារាំង(APF) ក្រោមអធិបតីភាព ឯកឧត្តម Francis Drouin ប្រធានសភាប្រើភាសាបារាំង (APF)
ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Sheraton Grand Tbilisi Metechi Palace នៃប្រទេស Géorgie ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មាធិការកណ្តាលនៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមបើកមហាសន្និបាតលើកទី ៤៨ នៃសភាប្រើភាសាបារាំង(APF) ក្រោមអធិបតីភាព ឯកឧត្តម Francis Drouin ប្រធានសភាប្រើភាសាបារាំង (APF) ។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកសំណួរចំពោះលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិប្រើភាសាបារាំង (OIF)តាមរយៈប្រព័ន្ធនិម្មិត (Visio-conférence) ស្តីពី ភាពតានតឹងរវាងសហគមស៊ែប (Serbie) នៅក្នុងប្រទេសកូសូវ៉ូ (Kosovo) បន្ទាប់ពីប្រទេសនេះបានទទួលឯករាជ្យប្រមាណជាង១០ ឆ្នាំកន្លងមកហើយ បន្ទាប់ពីសង្រ្គាម ។ នៅក្នុងន័យនេះ តើអង្គការអន្តរជាតិប្រើភាសាបារាំង(OIF) ប្រើប្រាស់អំណាចរបស់ខ្លួនរបៀបណា ដើម្បីដោះស្រាយភាពតានតឹង? ។