ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន បានអញ្ជើញទៅសួរសុខទុក្ខ លោក ជា ផល មន្រ្តីសុខាភិបាលខេត្តសៀមរាម
នៅរសៀលម៉ោង១៦:៤៥នាទី ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន បានអញ្ជើញទៅសួរសុខទុក្ខ លោក ជា ផល មន្រ្តីសុខាភិបាលខេត្តសៀមរាម ដែលមានជម្ងឺលើសសម្ពាធឈាម កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជួយសម្រួលក្នុងបន្ទុកថ្លៃព្យាបាលផងដែរ។