នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ និងសំណេះសំណាលជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញរួមមាន៖ មន្ទីរកិច្ចការនារី មន្ទីរសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថែទាំកុមារ នៅសាលាខេត្តកំពត។ ប្រភព៖នាយកដ្ឋានព័ត៌មាន