



គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការ តំណាងលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈរួមមាន៖
១. របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈកម្មការ ប្រចាំខែកញ្ញា និងប្រចាំនព្វមាស ឆ្នាំ២០២៦ ព្រមទាំងទិសដៅការងារបន្ត។
២. របាយការណ៍ស្តីពីស្តីពី សកម្មភាពការងាររបស់គណៈកម្មការ នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥។
៣. អំពីការត្រៀមររៀបចំរបស់គណៈកម្មការប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
៤. បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព៖ នាយកដ្ឋានព័ត៌មាន