

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាប្រធានក្រុមការងារចុះជួយភូមិរកាលើ និងរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពលោក សែត ហូសេនអាយុ៦៧ឆ្នាំ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារក៏បានចូលរួមបុណ្យជាថវិកាចំនួន២០០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន