khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រាខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលបុរីកុមារកំព្រាខេត្តកែប គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន  យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អមដំណើរដោយលោកអភិបាលរងខេត្តកែប និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រាដើម្បីពិនិត្យមើលការអបរំ និងការគ្រប់គ្រងថែទាំកុមារ។

    លៀតក្នុងឱកាសនោះដែរ លោកជំទាវ មាន សំអាន ក៏បាននាំយកនូវអំណោយជាសម្ភារ និងថវិការបស់គណៈកម្មការទី៨ព្រឹទ្ធសភា បានផ្តល់ជូន មជ្ឈមណ្ឌលបុរីកុមារកំព្រាខេត្តកែប សម្រាប់មជ្ឈមណ្ឌលរួមមាន៖ ម៉ូតូកង់បី ចំនួន០១គ្រឿង អង្ករ ០៥បាវ ទម្ងន់ ២៥០គីឡូក្រាម សៀវភៅ ០២កេស ស្មើ ៤០០ក្បាល មី០១កេសធំ ត្រីខកំប៉ុង០១កេសធំ ស្មើ ១០យួរ ប្រេងឆា០១ធុង ចំណុះ២០លីត្រ ទឹកស៊ីអីវ ០១កេស សាច់ជ្រូក១៥គីឡូក្រាម ក្តាមសេស១០គីឡូក្រាម បន្លែគ្រប់មុខ១៥គីឡូក្រាម បាយកំប៉ុង១កេស ថវិកាឧបត្ថម្ភចំនួន មួយលានរៀល សម្រាប់បុគ្គលិក ចំនួន ០៧នាក់ ថវិកាឧបត្ថម្ភ ដោយក្នុង ០១នាក់ចំនួនដប់ម៉ឺនរៀល សម្រាប់កុមារកំព្រា ចំនួន២៧នាក់ ដោយក្នុង០១នាក់ ទទួលបានរួមមាន៖កាបូបស្ពាយ(ធំ)០១ សៀវភៅ០១ដុំស្មើ១០ក្បាល ប៊ិច ០២ដើម ទឹកដោះគោ០២កំប៉ុង ទឹកក្រូច និងទឹកផ្លែឈើ ០៣កំប៉ុង សាប៊ូ០១ដុំ ច្រាសដុសធ្មេញ ០១ និងថ្នាំដុសធ្មេញ០១ កន្សែងពោះគោ ០១ នំ០៧កញ្ចប់តូច ស្បែកជើង០១គូ និងថវិកាឧបត្ថម្ភ ចំនួនពីរម៉ឺនរៀល។

    សូមជម្រាបថា មជ្ឈមណ្ឌលបុរីកុមារកំព្រាខេត្តកែប ចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ១៩៩៦ មានប្រធានចំនួន០១នាក់ និងអនុប្រធានចំនួន០១នាក់ ជាមន្រ្តីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន០៥នាក់ និងកុមារកំព្រាសរុបចំនួន២៧នាក់។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក