ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទានជាមួយក្រុមប្រឹក្សា និងគណៈអភិបាល សាលារាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទានជាមួយក្រុមប្រឹក្សា និងគណៈអភិបាល សាលារាជធានីភ្នំពេញ រួមនមស្សការ សមាទានសីលចំរើនព្រះបរិត្ត ស្តាប់ធម៌ទេសនា ដើម្បីដង្ហែរទៅវត្តប្រសិទ្ធីរីម្មារាម ស្តិនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសូមអនុមោទនា សប្បុរសជនទាំងអស់ទទួលបានផល្លានិសង្សសមតាមកម្លាំងសទ្ធាជ្រះថ្លា គ្រប់ៗគ្នា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ