លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញដង្ហែអង្គកឋិនទានទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ
នារសៀលថ្ងៃទី១៨ និងព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧញ៉ា គុយ លាងគី បានអញ្ជើញដង្ហែអង្គកឋិនទានទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ដើម្បីវេរប្រគេនព្រះពិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈបីខែក្នុងពុទ្ធសីមាវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។