កាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ Alabama (Hôtel de Ville) ក្រុមប្រឹក្សារដ្ឋ (Conseil d’État) ទីក្រុង Genève ប្រទេសស្វីស (Suisse) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភានិងជាសមាជិកក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង(APF) តំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកAPF បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈAPF ក្រោមអធិបតីភាពឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃ APF ជាប្រធានក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈនៃ APF និងជាសមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង ដើម្បីពិនិត្យ និងពិភាក្សា បទបញ្ជាផ្ទៃក្នុងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងបែបបទនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងលេខាធិការដ្ឋានសភាប្រើភាសាបារាំង។