លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា អនុប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង និងជាប្រធានបណ្តាញស្រ្តីសភា នៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្តីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រ កំណើតនៅកម្ពុជា នៅវិមានព្រឹទ្ធសភា ក្រោមការរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមជ្ឈមណ្ឌលសភាអាស៊ី ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា តំណាងរាស្រ្ដមកពីរដ្ឋសភាឡាវ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និង តំណាងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា ព្រមទាំងតំណាងអង្គទូតនានាសរុបចំនួន១៨០នាក់។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី០៤ និងទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដោយពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖
១-ការពង្រឹងចំណេះដឹងរបស់សមាជិកទើបនឹងជាប់ឆ្នោត និងមន្ត្រីសភាលើប្រព័ន្ធនិងក្របខ័ណ្ឌច្បាប់នៃអត្រានុកូលដ្ឋាន និងការចុះឈ្មោះកំណើតជាធរមាននៅកម្ពុជា
២-ការលើកទឹកចិត្តដល់ការកែលម្អប្រព័ន្ធនិងការផ្តួចផ្តើមគំនិតថ្មី កាលបរិច្ឆេទនិងទីតាំងនៃសិក្ខាសាលាដើម្បីលុបបំបាត់នូវឧបសគ្គនានាដល់ការចុះសំបុត្រកំណើត
៣-ការលើកកម្ពស់ការយល់ដឹងនៅមូលដ្ឋាន និងទី៤-ការកំណត់អត្តសញ្ញាណសម្រាប់សកម្មភាពរបស់សមាជិកសភាដើម្បីជំរុញការចុះសំបុត្រកំណើត៖ ការផ្ទៀងផ្ទាត់ការអនុវត្តច្បាប់ ការចល័តតួអង្គនិងអង្គភាពពាក់ព័ន្ធក្នុងមណ្ឌលរបស់ខ្លួន ។

 

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។