khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំឯកសារតាមលក្ខណៈបច្ចេកទេស» ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំឯកសារតាមលក្ខណៈបច្ចេកទេស» ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងលោកជំទាវ លឹម គី អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយលោកជំទាវ លឹម គី អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី សិក្សាចំនួន០៥ពេល ចាប់ផ្តើមពីថ្ងៃទី០៤ ដល់ទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមចំនួន២២រូប មកពីបណ្ណសារដ្ឋាន និងមន្រ្តីជំនួយការអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
    វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើ៖
    ១-តួនាទី ភារកិច្ច របស់នាយកដ្ឋានតម្កល់បណ្ណសារ
    ២-ការចងក្រងសំណុំឯកសារ
    ៣-ការប្រមូលផ្តុំបណ្ណសារតម្កល់ទុក
    ៤-ការងារធ្វើស្ថិតិ និងត្រួតពិនិត្យឯកសារ
    ៥-អនុវត្តន៍ជាក់ស្តែងរៀបចំឯកសារនៅបណ្ណសារដ្ឋាន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម