
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់អគ្គនាយកដ្ឋានស្រាវជាវ ជូនដល់សិក្ខាកាមមន្ត្រីរាជការ នៃអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភាចំនួន៥៨រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចការសភា» ជំហានទី៩ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ សិក្សារៀងរាល់ថ្ងៃសុក្រ ពេលរសៀល វេលាម៉ោង ១៤:០០ នាទី -១៧:០០ នាទី។
ប្រភព៖នាយកដ្ឋានព័ត៌មាន