khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ នៅសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃអង្គនីតិបញ្ញត្តិ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំជាបុរស និងជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន៥៨នាក់ ដោយមានការចូលរួមដោយលោក ថន សុវណ្ណ អភិបាលស្រុក លោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក នៅសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល សរុបរួម៦៨នាក់។
    ក្នុងកម្មវិធីនេះ លោកជំទាវប្រធានបានមានប្រសាសន៍នាំនូវប្រសាសន៍សួរសុខទុក្ខ និងអំណរគុណដ៏ជ្រាលជ្រៅ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេស ពិសេសចំពោះសមាជិកក្រុមប្រឹក្សាឃុំដែលជាតួអង្គធ្វើការងារបម្រើជាតិផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងស្រុក។ លោកជំទាវប្រធានបានសំណូមពរឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាព ដើម្បីបានបំពេញកាតព្វកិច្ចបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោកជំទាវប្រធានបានជូនជាអនុស្សាវរីយដល់សមាជិកក្រុមប្រឹក្សាទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានក្រមាត្បាញរបស់មណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិសាត់ ចំនួន១ និងថវិកាចំនួន៥០,០០០រៀល និងជូនលោក លោកស្រី មន្ត្រីសាលាស្រុកនូវថវិកាមួយចំនួន សរុបថវិកា៣,១៥០,០០០រៀល និងភេសជ្ជៈចំនួន១០កេស។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃ អ.ពស
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ