ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរូមពិធីបូជាសព ឧបាសិកា ឈឹម ប៉ែននីឡា ដែលបានទទួលមរណភាព
 
ចែករំលែក ៖

ថ្ងៃព្រហស្បត៌ ទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរូមពិធីបូជាសព ឧបាសិកា ឈឹម ប៉ែននីឡា ដែលបានទទួលមរណភាពនៅវេលាម៉ោង១:៣០នាទីរំលងអត្រាត នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។ ពិធីបូជាសពប្រារពធ្វើនៅមុខបរិវេណវត្តបុទុមវតី រាជធានីភ្នំពេញ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ