ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
 
ចែករំលែក ៖

នាយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២:៥៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ