ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១. ពិនិត្យពិភាក្សាលើសេចក្តីព្រាងកម្មវិធីលម្អិតសម្រាប់ការចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
២. គម្រោងចំណាយសម្រាប់៖ ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៦ ខេត្តកំពង់ចាម៖ ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៦។
៣. បញ្ហាផ្សេងៗ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា នាថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ