




នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយគណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមកាងារ អ.ម.ត. បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ មកពីសង្កាត់ទាំង៥ សរុបចំនួន១០គ្រួសារ។ ក្នុងឱកាសនោះ បានឧបត្ថម្ភជូនអង្ករ ចំនួន២៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន១០កេស កន្សែងពោះគោចំនួន២០កន្សែង និងថវិកាចំនួន១លានរៀលផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា