ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
 
ចែករំលែក ៖

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីពិនិត្យ សម្រេចលើ៖
១.ផែនការយុទ្ធសាស្ត្រ០៦ឆ្នាំ(២០២៤-២០៣០)របស់ក្រុមភូមិភាគទី១
២.ផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រុមភូមិភាគទី១
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំពិសេស៣ នៃវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ