ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាលើការងារសំខាន់ៗរួមមាន៖
១.សេចក្តីព្រាងផែនការយុទ្ធសាស្ត្ររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) នីតិកាលទី៥ រយៈពេល៦ឆ្នាំ(២០២៤-២០៣០)។
២.សេចក្តីព្រាងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។
៣.ការងារផ្សេងៗ…។
កិច្ចប្រជុំប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ នៃខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន