នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការទី១០, ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ, អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនួយការនានាដែលស្ថិតក្រោមការដឹកនាំ គ្រប់គ្រងផ្ទាល់របស់ឯកឧត្តម ដើម្បីធ្វើបច្ចុប្បន្នភាពតួនាទី ភារកិច្ចរបស់មន្ត្រីទាំងអស់ និងលើកទិសដៅការងារបន្ត សំដៅធ្វើឱ្យដំណើរការការងាររបស់អង្គភាពប្រព្រឹត្តទៅដោយរលូន ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ស្ថិតនៅសាលប្រជុំគណ:កម្មការទី១០ ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន