khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមក្នុងពិធិជួបជុំបន់ស្រន់សុំសេចក្តីសុខ សេចក្តីចំរើនរុងរឿង ពីលោកតាម្ចាស់ស្រុកព្រះនាម “លោកតាព្រៃ”
     
    ចែករំលែក ៖

    នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមក្នុងពិធិជួបជុំបន់ស្រន់សុំសេចក្តីសុខ សេចក្តីចំរើនរុងរឿង ពីលោកតាម្ចាស់ស្រុកព្រះនាម “លោកតាព្រៃ”។ បន្ទាប់មកទៀត បានរៀបចំការប្រកួតកីឡាបាល់ទាត់សាមគ្គីប្រចាំភូមិញរ៍ ឃុំញរ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមបាល់ទាត់ចំនួន12ក្រុម និងប្រជាពលរដ្ឋក្នុងភូមិប្រមាណ២៥០នាក់។ ក្នុងឱកាសនោះផងដែរ បានផ្តល់អំណោយរួមមាន៖ មួយក្រុមបាលទាត់ ទទួលបានប្រាក់១០០,០០០រៀល និងក្រមាម្នាក់មួយ អាជ្ញាកណ្តាល២នាក់ ទទួលបានប្រាក់២០០,០០០រៀល ប្រជាពលរដ្ឋទទួលបាន សារុងម្នាក់មួយ និងថ្ងៃត្រង់មានទទួលទានអាហារសាមគ្គីជួបជុំគ្នា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ