(ភ្នំពេញ)នារសៀលថ្ងៃចន្ទទី២៤ខែមិថុមាឆ្នាំ២០២៤ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជា ប្រធានផ្នែកវប្បធម៌និងសាសនាបានជួបសម្ដែងការគួរសម និងសុំការណែនាំលើការងារសាសនាជាមួយឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ។ កម្មវិធីនេះបានប្រារព្ធឡើងនៅទីស្ដីការក្រសួងធម្មការនិងសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំផ្នែកវប្បធម៌និងសាសនា ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមជំនួយការផ្នែកវប្បធម៌និនិងសាសនា ។