ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា សម្រាប់កិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP)
 
ចែករំលែក ៖

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា សម្រាប់កិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តមនាយកខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា ទីប្រឹក្សា និងជំនួយការ ដើម្បីត្រៀមលក្ខណៈចូលរួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនិងប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើរបៀបវារៈ៖ ទី១-ពិនិត្យលើវឌ្ឍនភាពស្តីពីការត្រៀមរៀបចំសម័យប្រជុំពេញអង្គ នៃ IPTP។
២- ពិនិត្យពិភាក្សាលើកម្មវិធីបណ្តោះអាសន្ននៃសម័យប្រជំពេញអង្គ និងកិច្ចប្រជុំពាក់ព័ន្ធ និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ក្នុងកិច្ចសហការនិងការចូលរួមជាមួយរដ្ឋសភា។
៣- បញ្ហាផ្សេងៗ

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ