khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងបន្តប្រជុំផ្ទៃក្នុងគណៈកម្មការ
     
    ចែករំលែក ៖

    គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់ការធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងបន្តកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៥រួមមាន៖
    ១.ស្តាប់ការធ្វើសេចក្តីរាយការណ៍របស់ឯកឧត្តម ងួន សុខវេង អគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ អំពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ។
    ២-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែមិថុនា និងត្រីមាសទី២ ឆ្នាំ២០២៤។
    ៣.បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំត្រីមាសទី២ ឆ្នាំ២០២៤។
    ៤.រាយការណ៍ដំណើរការវិវត្តការចុះបេសកកម្មទៅខេត្តបាត់ដំបង។
    ៥.បញ្ហាផ្សេងៗ ដោយមានការចូលរួមជាមតិយោបល់របស់សមាជិកក្នុងអង្គប្រជុំ។
    កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទី នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបជាមួយ លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋកំពុងទទួលសេវាផ្សេងៗ មានសេវាតម្រូវការ និងសេវាសំណូមពរ
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់គណៈកម្មការទី២ព្រឹទ្ធសភា គោរពជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក ហោ ណាំបូរ៉ា
    thumbnail
     
    លោកជំទាវ ចាន់ សុទ្ធាវី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សា រៀបចំសេចក្តីសម្រេចក្រុមការងារចលនាស្ត្រី និងកិច្ចការច្បាប់
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសភាប្រើភាសាបារាំងលើកទី៤៩ នៅប្រទេសកាណាដា