khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រគល់អណ្តូងទឹកចំនួន១៧អណ្តូង
     
    ចែករំលែក ៖

    រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រគល់អណ្តូងទឹកចំនួន១៧អណ្តូង (លើចំនួន២៥ អណ្តូងក្នុងគំរោង គិតជាប្រាក់ថ្លៃ៣៧.៥០០$ដុល្លាសហរដ្ឋអាមេរិក) នៅឃុំត្នោត ស្រុកកំពង់រោទ៍ និងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលអំណោយរបស់ក្រុម Lion international group។ ដែលមានសមាសភាពចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលស្រុក មេឃុំត្នោត មេឃុំចន្ទ្រា អតីតយុទ្ធជន ប្រជាជនប្រមាណជាង៥០០នាក់។ ក្នុងឱកាសនោះគ្រប់សមាជិកជាអតីតយុទ្ធជន និងប្រជាជនចំនួន៥០០នាក់ ទទួលបានអំណោយ និងទឹកប្រាក់១០,០០០រៀល ពិធីនេះរៀបចំប្រព្រឹត្តទៅនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ