ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្តែងការគួរសម
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ប.ទ) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន