khmer eng
  • គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង
     
    ចែករំលែក ៖

    ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានប្រគល់ភារកិច្ចជូនឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីជម្រាបជូនអំពីតួនាទី ភារកិច្ច របស់ព្រឹទ្ធសភា និងឈ្វេងយល់ ពីការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា នៅសាលាឃុំកំពង់សឹង នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។

    ក្នុងឱកាសនោះដែរ ឯកឧត្តមម៉ាន់ ឈឿន បានមានប្រសាន៍ពាំនាំផ្តាំផ្ញើសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណចំពោះគាំទ្រ គម្រោងការសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជាប្រយោជន៍រួមសម្រាប់ខ្មែរយើងទាំងមូល…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ