ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រមទាំងកូនចៅ និងសហការី បាននាំយកទានចំណាំព្រះវស្សា សម្ភារៈបរិក្ខារ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រមទាំងកូនចៅ និងសហការី បាននាំយកទានចំណាំព្រះវស្សា សម្ភារៈបរិក្ខារ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃក្នុងឱកាសចូលវស្សា ចំនួនពីរវត្តគឺ ៖ វត្តឯក ស្ថិតនៅឃុំត្នោត ស្រុកកំពង់រោទ៍ និងវត្តព្រៃខ្លូត ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំណាយប្រាក់១លានរៀល។