នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តម នាង ផាត ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្ដរជាតិតាមផ្លូវអាកាស និងចាត់តាំងតំណាងក្រុមត្រៀមឡើងមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នាពេលខាងមុខ ។