ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី ក្នុងឱកាសដែលលោកជំទាវអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន