ឯកឧត្តមបណ្ឌិត នាង ផាត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីត្រៀមជួបសំណេះសំណាលជាមួយមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តមណ្ឌលគិរី
 
ចែករំលែក ៖

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីត្រៀមលក្ខណៈជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និង ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ នៅអាហារដ្ឋានសន្តិភាព សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ