លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការចុះបេសកកម្មរៀបចំពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្រ្តី នៅខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការចុះបេសកកម្មរៀបចំពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាស្រ្តី នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ជាមួយលោកស្រីអនុប្រធាននាយកដ្ឋានភូមិភាគនិងសមូហភាពដែនដី និងមន្ត្រីការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។