គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម វ៉ាន ដាណា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ឯកឧត្តម សាន់ ជួយ អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្ដសម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងមន្ត្រីពន្ធធនាគារខេត្តក្រចេះ ដឹកនាំដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្ត នៅពន្ធធនាគារ ខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន