គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំអូរស្វាយ និងប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម វ៉ាន ដាណា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម សាន់ ជួយ អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្ដសម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ និងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) នៅសាលាឃុំអូរស្វាយ ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញចុះទស្សនកិច្ចមើលបង្គោលព្រំដែនត្រពាំងគ្រៀល ស្ថិតក្នុងស្រុកអូរស្វាយ ខេត្តស្ទឹងត្រែង។
ប្រភព៖ នាយកដ្ឋានព័ត៌មាន