លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗរួមមានដូចខាងក្រោម៖
១.របាយការណ៍សង្ខេបស្តីពី លទ្ធផលនៃការធ្វើពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៅខេត្តកំពង់ធំ។
២.របាយការណ៍ចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥ព្រឹទ្ធសភា។
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន