ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានបន្តចូលរួមកាន់បិណ្ឌវេនថ្ងៃទី១៣
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានបន្តចូលរួមកាន់បិណ្ឌវេនថ្ងៃទី១៣នៅវត្ត ឧទ័យសាគរ ហៅ វត្តទឹកឃ្លាំង នៅស្រុកល្វាឯមខែត្រកណ្តាល បានថ្វាយគ្រឿងសក្ការបូជាប្រគេនចង្ហាន់ ចតុបច្ច័យ ថវិកាកសាងកុដិ
និងបានចែកទានជូនដល់គ្រួសារលំបាកខ្វះខាតមួយចំនួនដោយទឹកចិត្តសប្បុរសជ្រះថ្លាក្រៃលែងស្របតាមគន្លងព្រះពុទ្ធសាសនា។