ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីក្រុងពាលីសែនព្រេនជូនដំណើរទូកប្រណាំង និងសំណេះសំណាលជាមួយគណ:គ្រប់គ្រងកីឡាករ-កីឡាការិនីទូកង ទូកមួង ទាំង៩ទូក
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងលោកតាឈ្វាំង ស្ថិតនៅក្បែរសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ឌសភា និងជាសសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីក្រុងពាលីសែនព្រេនជូនដំណើរទូកប្រណាំង និងសំណេះសំណាលជាមួយគណ:គ្រប់គ្រងកីឡាករ-កីឡាការិនីទូកង ទូកមួង ទាំង៩ទូក ក្នុងស្រុកជល់គីរី ដែលរៀបចំឡើងដោយរដ្ឋបាលស្រុក ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជលគីរី ខេត្តកំពង់ឆ្នាំង មានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក កងកម្លាំងប្រដាប់អា វុធទាំងបី មន្ត្រីសាលាស្រុក លោក លោក/ស្រីមេឃុំ ទាំង៥ក្នុងស្រុក។ ក្នុងឧិកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនូនជូនដល់ ទូក ង ទូកមួង ទាំង៩ របស់ស្រុក ដែលត្រូវឡើងទៅចូលរួមព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ បណ្ដាទូកទាំង៩នោះ គឺមានទូកអ៊ំបុរសខ្នាតអន្តរជាតិ ចំនួន២ទូក ទូកចែវបុរស ចំនួន ៦ទូក និងទូកចែវនារី ចំនួន ១ទូក មានកីឡាករ-កីឡាការិនីសរុបចំនួន ៥៥៧នាក់ ស្រី ៦៣នាក់។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ