លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៤ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យខ្លឹមសារបទអន្តរាគន៍លើសេចក្តីព្រាងច្បាប់ចំនួន៣ របស់តំណាងក្រុមទី៤
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា (អាគារ E ជាន់ទី២) លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៤ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យខ្លឹមសារបទអន្តរាគន៍លើសេចក្តីព្រាងច្បាប់ចំនួន៣ របស់តំណាងក្រុមទី៤ ដែលនឹងត្រូវឡើងមានយោបល់ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣