សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមសម័យប្រជុំអង្គ IPTP-11 វគ្គទី២
 
ចែករំលែក ៖

សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គវគ្គទី២ ស្តីពីការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សហត្ថិភាព និងការតភ្ជាប់បកបដោយបរិយាប័ន្ន ក្រោមអធិបតីភាពឯកឧត្តម Ek Nath Dhakal សមាជិកសភានេប៉ាល់ ប្រធានដឹកនាំ និងលោកជំទាវ Margarita Restrepo ប្រធានមហាសន្និបាត GCTP ជាសហប្រធានសម័យ​ប្រជុំពេញអង្គពេញ IPTP វគ្គទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងសម័យប្រជុំវគ្គទី២នេះ មានការឡើងថ្លែងសុន្ទរកថាដោយ៖
-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
-ឯកឧត្តម Rolando Gonzalez Patricio ប្រធានគណៈកម្មការ
ទំនាក់ទំនងបរទេសនៃរដ្ឋសភាគុយបា និងជាប្រធានសភាអាមេរិកឡាទីន (PARLATINO)
-លោកជំទាវ Fabiana Gabriela Martin ប្រធានសភា Mercosur (PARLASUR)
-ឯកឧត្តម Gustavo Pacheco ប្រធានសភាអង់ឌៀន (PALARDINO)។

ក្រៅពីនេះ ក៏មានកាធ្វើបទបង្ហាញស្តីពី៖
-តួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាពផ្អែកលើយេនឌ័រ ដោយលោកជំទាវ
Margarita Restrepo ប្រធានមហាសន្និបាត GCTP
-ការកសាងប្រទេសក្រោយសង្គ្រាមនៅកូរ៉េ ដោយ ឯកឧត្តម Kim Deog-ryong
ប្រធានមូលនិធិបណ្តាញកូរ៉េសកល
-សន្តិសហវិជ្ជមានរវាងមនុស្សនិងម៉ាស៊ីនក្នុងសម័យឌីជីថលដោយឯកឧត្តមសាស្ត្រាចារ្យ ឆែម គាត់រិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
-ការអភិវឌ្ឍប្រកបដោយចីរភាពឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ ដោយ
លោក Amir Goraya ប្រធានផ្នែកអភិបាលកិច្ចនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
ប្រចាំកម្ពុជា (UNDP)
-ការកសាងសន្តិភាពក្រោយសង្គ្រាម និងសមាហរណកម្មអន្តរជាតិ ដោយឯកឧត្តម
បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
-ព្រមទាំងបទអន្តរាគមន៍ដោយសមាជិកសភា/ភ្ញៀវរបស់ម្ចាស់ផ្ទះផងដែរ…។

ប្រភព៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ