ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋបាលក្រោមឱវាទនៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

ព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងមន្រ្តីរដ្ឋបាលក្រោមឱវាទនៅសាលាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងបានចុះពិនិត្យមើលរបង ក្លោងទ្វារ ការចាក់ដី និងចាក់ថ្មផេះជុំវិញបរិវេណសាលាឃុំ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតផ្ទាល់បន្ថែមទៀត។ គួររំលឹកផងដែរថា​ កាលពីឆ្នាំ១៩៩៦​ ដោយមើលឃើញពីសភាពចាស់ទ្រុឌទ្រោមនៃសាលាឃុំជើងគោដែលសាងសង់ពីឈើ នាពេលនោះ​ ទើបឯកឧត្តមបណ្ឌិតសម្រេចចិត្តសាងសង់សាលាឃុំថ្មីធ្វេីពីថ្ម​ ប្រក់ហ្វិបប្រូស៊ីម៉ង់ត៍ និងធ្វើរបងបន្លាលួសជុំវិញសាលាឃុំ​ ដែលមានរយៈពេល២៨ឆ្នាំមកហេីយ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ