ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំនៅរដ្ឋសភា ជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា រួមទាំងក្រុមការងារចំនួន ៣នាក់ បានអញ្ជើញចូលរួមប្រជុំនៅរដ្ឋសភា ជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងក្រុមការងាររដ្ឋសភា ស្តីពី ការត្រៀមរៀបចំសិក្ខាសាលា ស្តីពីតម្រូវការភាសាបារាំងនៅក្នុងសភាកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ និងទី១៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។