khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន គណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តចូលរួមក្នុងវេទិការសាធារណៈជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ
     
    ចែករំលែក ៖

    រសៀលថ្ងៃសុក្រ ទី៦ ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង២:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធាន គណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តចូលរួមក្នុងវេទិការសាធារណៈជាមួយតំណាងបងប្អូនប្រជាពលរដ្ឋ មកពីភូមិទាំង១៣សរុបចំនួន៦២នាក់ រួមជាមួយ ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ដើម្បីស្តាប់និងទទួលយក នូវ កង្វល់ បញ្ហាប្រឈម និង សំណូមពររបស់មូលដ្ឋាន ហើយបានរួមពិភាក្សាឆ្លើយបំភ្លឺ ដោះស្រាយជូនអង្គវេទិកា ដោយផ្តោតលើកម្មវិធីបន្តធ្វើប័ណ្ណសមធម៌ សម្រាប់គ្រួសារក្រីក្រ ប្រភេទ ក្រ១ និងក្រ២ ដើម្បី យកទៅប្រើប្រាសឲ្យបាន ស្របតាមគោលនយោបាយអាទិភាពទាំង៦ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនចេញពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ ក្នុងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ